គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ព័ត៌មានខ្លី២

កាលបរិច្ឆេទ: ០៨ មករា ២០២៦ / ម្ហូបអាហារ / Author : ATH Sokren

នៅ​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ លោក សាកេត សុភសីលា នាយកតំណាង និងជាតំណាងរបស់លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក្រុមហ៊ុនប៉េប៉េអឹម-ខនហ្វីរេល និងលោកជំទាវ បានប្រគល់អំណោយជាថ្នាំពេទ្យរបស់ប៉េប៉េអឹម និងផលិតផលរបស់ក្រុមហ៊ុន ខនហ្វីរេល សរុប ៣៩០០ កញ្ចប់ រួមមានៈ Kinal Medication, Appetine Gold Sachet, នំជំនួសបាយរសជាតិ ស្វាយ និងរសជាតិប្រហុក រួមទាំងដំណាប់ខ្ញី ជូនដល់ឯកឧត្តម អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា តាមរយៈ ឯកឧត្តម ឌួង សុជាតិ ទីប្រឹក្សារបស់ឯកឧត្តម និងក្រុមការងារ។

បើតាម ឯកឧត្តម ឌួង សុជាតិ អំណោយទាំងនេះ ក្រុមការងារព្រឹទ្ធនឹងយកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រលប់មកស្រុកកំណើតដើមរបស់ខ្លួនក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាម។

នេះគឺជាការចូលរួមផ្នែកសង្គមរបស់មូលនិធិគីណាល់ដើម្បីចូលរួមសម្រួលនូវការខ្វះខាតរបស់បងប្អូនជនភៀសសឹក និងវីរកងទ័ព ក្នុងស្មារតី សាមគ្គីភាព ភាតរភាព ក្នុងរង្វង់គ្រួសារខ្មែរទាំងមូល៕